គន្លឹះត្រៀមប្រឡងយកពិន្ទុពេញ (100%) លើវិធីសាស្ត្រសរសេរតែងសេចក្តី
គន្លឹះត្រៀមប្រឡងយកពិន្ទុពេញ (100%) លើវិធីសាស្ត្រសរសេរតែងសេចក្តី
ដើម្បីទទួលបានពិន្ទុល្អក្នុងការប្រឡងតែងសេចក្តី សិស្សានុសិស្សត្រូវយល់ច្បាស់ពីគម្រោងតែងនីមួយៗ។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបខ្លីៗ សម្រាប់ងាយស្រួលទន្ទេញ។ សូមចងចាំថា តែងសេចក្តីល្អត្រូវមានឧទាហរណ៍ជាក់ស្តែងពី សង្គម ប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍។
១. វិធីសាស្ត្រតែងសេចក្តីបែបពន្យល់
និយមន័យ៖ ជាប្រធានដែលតម្រូវឱ្យពន្យល់បកស្រាយលើមតិរបស់ប្រធានបទ ដើម្បីឱ្យគេយល់ដឹងពីខ្លឹមសារប្រធាន។
| ផ្នែក | ចំណុចសំខាន់ៗដែលត្រូវមាន | ចំណាំ |
|---|---|---|
| ក. សេចក្តីផ្តើម |
|
សរុប ២ កថាខណ្ឌ |
| ខ. តួសេចក្តី |
|
ត្រូវចុះដើមបន្ទាត់ ៣ ដង ឬច្រើន |
| គ. បញ្ចប់សេចក្តី |
|
សរុប ១ កថាខណ្ឌ |
២. វិធីសាស្ត្រតែងសេចក្តីបែបពិភាក្សា
និយមន័យ៖ ជាសំណេរដែលតម្រូវឱ្យវែកញែករកហេតុផលឱ្យឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដោយពិភាក្សា សំយោគ ឬពិភាក្សា-សំយោគ។
- បើប្រធានមានមតិតែមួយ៖ ចោទសួរថា “មតិនេះត្រូវឬទេ? មតិនេះត្រូវឬខុស?”
- បើប្រធានមានមតិពីរ៖ ចោទសួរថា “មតិទាំងពីរនេះមួយណាត្រូវមួយណាខុស?”
| ផ្នែក | ចំណុចសំខាន់ៗដែលត្រូវមាន | ចំណាំ |
|---|---|---|
| ក. សេចក្តីផ្តើម |
|
សរុប ២ កថាខណ្ឌ |
| ខ. តួសេចក្តី |
|
ត្រូវចុះដើមបន្ទាត់ ៨ ដង ឬច្រើន |
| គ. បញ្ចប់សេចក្តី |
|
សរុប ១ កថាខណ្ឌ |
៣. វិធីសាស្ត្រតែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប
និយមន័យ៖ ជាប្រភេទសំណេរដែលតម្រូវឱ្យលើកយកកម្មវត្ថុ (ពាក្យសម្តី, មតិ, តួអង្គ, វត្ថុ...) មកប្រៀបធៀបដើម្បីរកលក្ខណៈដូចគ្នា និងខុសគ្នា ហើយរកឱ្យឃើញថាណាមួយប្រសើរជាង។
ចោទសួរ៖ “តើ......ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះ? ហើយមួយណាមានប្រសើរជាង?”
| ផ្នែក | ចំណុចសំខាន់ៗដែលត្រូវមាន | ចំណាំ |
|---|---|---|
| ក. សេចក្តីផ្តើម |
|
សរុប ២ កថាខណ្ឌ |
| ខ. តួសេចក្តី |
|
ត្រូវចុះដើមបន្ទាត់ ៦ ដង ឬច្រើន |
| គ. បញ្ចប់សេចក្តី |
|
សរុប ១ កថាខណ្ឌ |
⚠️ ចំណុចហាមឃាត់ និងគួរចងចាំក្នុងការប្រឡង
- ហាមសរសេរអក្សរកាត់៖ ហាមប្រើ ស.វ, គ.ស, ព.ស។ ត្រូវសរសេរពេញ។
- ហាមប្រើសញ្ញា៖ ហាមប្រើសញ្ញាចុច (...) ឬសញ្ញាតទ្រេបី។
- ពាក្យជំនួស "ឧទាហរណ៍"៖ គួរប្រើពាក្យ៖ ជាតាក់តាង, ជាទឡឹករណ៍, តួយ៉ាង, យ៉ាងណាមិញ។
- ការសរសេរលេខ៖ ថ្ងៃខែឆ្នាំ ត្រូវសរសេរជាអក្សរ (ឧទាហរណ៍៖ ២០២៤ ត្រូវសរសេរជា ពីរពាន់ម្ភៃបួន)។
Written by Baysamnum Team