ភាពមិនបោះបង់ក្នុងជីវិត
ជីវិតយេីងសព្វថ្ងៃពោរពេញទៅដោយរឿងរ៉ាវ និង បញ្ហាប្រឈម ជាច្រើនដែលអាចកេីតឡេីងឬបានកេីតឡេីងមកហេីយ។តែភាពមិនបោះបង់នឹងនាំយេីងទៅរកនូវសេចក្ដីសុខសាន្ត ជានិរន្តរ៍ក្នុង វីថីជីវិតដ៏ឯកោមួយនេះ ។សេចក្ដីលោភលន់មោបាំងឃាំងឃ្លាំងនូវ សេចក្តីចិត្តល្អ នៃគំនិតរបស់យេីងក៎ជាបញ្ហាមួយដែលនាំឲយេីងបាត់បង់នូវ ភាពក្លាហាន ពុះពារឧបសគ្គ ដែលចតែឆ្លៀតឪកាសមកយាយី ក្នុងជីវិតយេីង។ ដេីម្បីបន្តនៅដំណេីរដ៎យូរអង្វែងទៅមុខ ប្រកបដោយភាពប្រសិទ្ធ ដែលជាផ្លូវវីថីមាស ដែលគ្រប់គ្នាមិនបានមេីលឃេីញនៅក្នុង ពិភពលោកដ៎ខ្មៅងងឹតមួយនេះ។ គឺយេីងគួរតែ ចាប់ផ្តើមបោះបង់ចោលនូវភាពអាត្មា នៅក្នុងខ្លួន ភាពច្រណែនក្ដៅក្រហាយ ភាពទឺសទាល់ខុសសេចក្ដី មិនចម្រើននូវភាពរុងរឿង ការធ្វើបាបអ្នកដទៃដេីម្បីតែ ភាពអាត្មានិយម និង ការ សប្បាយរបស់ខ្លួនឯងតែ មួយគ្រាៗ។
ដេីម្បីចាប់ផ្តើម នូវរឿងរ៉ាវទំព័រជីវិត ថ្មីមួយដែលប្រសេីរជាងពេលពីមុន ឬពេលនេះ អ្នកគឺគួតែបោះបង់រាល់រឿងរ៉ាវខាងលេី។ ខ្ញុំមិនបានន័យថាអ្នកទាំងអស់គ្មា បោះបង់ប្ដងទាំងអស់នោះទេ។ អ្វីៗទាំងអស់គឺសុទ្ធតែចាប់ផ្ដេីមពីភាពទទេស្អាតមក គឺខ្ញុំចង់បានន័យថាអ្នកទងអស់គ្នាថា គឺគួតែចាប់ផ្ដេីមបោះបង់វា ម្ដងមួយជំហានៗ។ នោះបានគេហៅថា គំនិតនៃភាពអត់ធ្មត់កម្រិតដំបូង ដែលមិនឲ្យយេីងបោះបង់ នូវគោលដៅរបស់យេីង។សព្វថ្ងៃនេះ នៅក្នុងពិភពលោកនេះគឺពោពេញទៅដោយភាពរញ៉េរញ៉ៃ ភាពមិនយោគយល់ ភានមិនច្បាស់លាស់ ។ ចូរអ្នកអានអត្ថបទនេះដោយសេចក្ដីជឿជាក់ ថាអ្នកកំពុងអភិវឌ្ឍខ្លួន ដូចនេះវាក៎បានសេចក្ដីថាអ្នក បានសន្យានិងខ្លួនឯង និង មិនបោះបង់នូវការអានអត្តបទមួយនេះ រហូតដល់ចប់ អត្ថបទមួយនេះផងដែ។ ចំណុចត្រង់នេះគឺចង់ឲអ្នកសន្យា មិនកុហកខ្លួនឯងតទៅមុខទៀត នាខាងមុខទៀត អ្វីទាំងអស់សុទ្ធតែអាចកែប្រែបាន ចិត្តមនុស្សក៎អាចកែប្រែបានដែរ តែអ្នកប្រាកដជាឆ្ងល់ពីរឿងមួយនោះហេីយមែន ថារឿងមួយផ្នែកទៀតដែរមិនអាចកែប្រែបាននោះ កុំបារម្ភពីវាអី វានិងចាប់ផ្តើមកែប្រែដោយឯកឯងម្ថងបន្ទិចៗ ដោយសន្សឹមៗ គឺវាអាចកែប្រែតិចឬច្រេីន អាស្រ័យលេីទង្វេីដែលបុគ្គលនោះ បានប្រព្រឹត្តឡេីង នៅពេលអតីតកាល តែពិសេសនោះគឺពេលបច្ចុប្បន្ននោះឯង។បានជាវាបែបនឹងក៎ព្រោះតែវា គឺជាផលដែលទទួលបាន ពីទង្វើដែងយេីងជាអ្នកប្រព្រឹត្ត ក្នុងពេលបច្ចុប្បន្ន ដែលបង្កើតបានជាផលជាពេលអនាគត។ ដូចនេះចូរយេីងកុំបោះបង់ចោលនូវ គោលដៅ នោះភាពនៃភាពនៃការច្នៃប្រឌិត អាចនិងលិចឡើងឲយេីងចេះប្រេីនូវគំនិតទាំងអស់នោះយក មកអនុវត្តដោយប្រសិទ្ធភាព ក្នុងជីវិតសព្វថ្ងៃ។