តេីយេីងរស់នៅសព្វថ្ងៃ ដេីម្បីអ្វី?
តើយើងរស់នៅសព្វថ្ងៃ ដើម្បីអ្វី?
មនុស្សជាច្រើនរាប់លាននាក់ តាំងពីតូចរហូតដល់បច្ចុប្បន្ន ធ្លាប់បានគិតអំពីសំណួរនេះម្ដង ឬច្រើនដងរួចមកហើយថា «សព្វថ្ងៃនេះ តើយើងរស់ដើម្បីអ្វី?»។ នេះជាសំណួរដ៏សាមញ្ញ ប៉ុន្តែវាពិបាកនឹងឆ្លើយឱ្យបានច្បាស់លាស់ណាស់។ នៅទីនេះ ក្រុមការងារ Baysamnum នឹងចែករំលែកទស្សនៈមួយចំនួន ដើម្បីជួយអ្នកស្វែងរកចម្លើយសម្រាប់ជីវិតខ្លួនឯង។
១. រស់ដើម្បីស្វែងរកក្តីសុបិន និងស្គាល់ខ្លួនឯង
ជាដំបូង យើងគួរតែចាប់ផ្ដេីមស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯងជាមុនសិន ទើបអាចដឹងពីហេតុផលនៃការរស់នៅរបស់យើងសព្វថ្ងៃនេះ។ មនុស្សម្នាក់ៗកើតមកមានទេពកោសល្យ និងក្តីស្រមៃខុសៗគ្នា។ ការរស់នៅដែលមានន័យ គឺការដែលយើងបានធ្វើនូវអ្វីដែលយើងស្រឡាញ់ និងមានគោលដៅច្បាស់លាស់។
សូមកុំឱ្យជីវិតហូរសាត់ទៅតាមពេលវេលាដោយគ្មានទិសដៅ។ ចូរមានក្តីស្រមៃមួយដែលដាស់អ្នកឱ្យក្រោកពីគេងរៀងរាល់ព្រឹកដោយភាពរីករាយ។ ចម្ងល់ដែលអ្នកឆ្ងល់នៅថ្ងៃនេះ អាចជាចម្លេីយប្រាប់អ្នកនាពេលអនាគត។
២. រស់ដើម្បីបង្កើតតម្លៃ និងបទពិសោធន៍
សព្វថ្ងៃនេះ គឺគ្មានអ្វីដែលឋិតឋេរនោះទេ។ សូមអ្នកដែលកំពុងអាន ចងចាំថាអ្វីៗគឺជាប្រវត្តិសាស្ត្រច្រំដែល ដែលអាចកេីតឡេីងម្ដងហេីយម្ដងទៀត។ ប៉ុន្តែអ្វីដែលសំខាន់គឺ «បទពិសោធន៍» ដែលយើងទទួលបានពីវា។
- រស់នៅដើម្បីរៀនសូត្រពីកំហុស។
- រស់នៅដើម្បីបង្កើតស្នាមញញឹមដល់អ្នកដទៃ។
- រស់នៅដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងម្សិលមិញ។
៣. រស់នៅដើម្បីកុំឱ្យមានវិប្បដិសារី
រឿងរ៉ាវដែលយើងឆ្លងកាត់ សុទ្ធតែជាមេរៀន។ យើងគួរតែរស់នៅដេីម្បីសម្រេចនូវគោលដៅដ៏ធំក្នុងជីវិត ដើម្បីកុំឱ្យមានពាក្យថា «ស្ដាយក្រោយ» នៅចុងដង្ហើមចុងក្រោយនៃជីវិត។
ដូចនេះ យើងគួរតែមានមហិច្ឆតាដ៏ធំសម្រាប់សម្រេចនូវបំណងប្រាថ្នា និងគោលដៅក្នុងពេលបច្ចុប្បន្ននេះ។ ពេលវេលាមិនរង់ចាំយើងទេ ចូរបំពេញតួនាទីជាខ្លួនអ្នកឱ្យបានល្អបំផុត ចាប់ពីវិនាទីនេះតទៅ។
ជីវិតគឺជាការតស៊ូ ហើយគោលដៅនៃការរស់នៅ គឺស្ថិតនៅលើការកំណត់របស់អ្នកផ្ទាល់។ សង្ឃឹមថាអ្នកនឹងរកឃើញចម្លើយដ៏ពិតប្រាកដសម្រាប់ខ្លួនឯង។
Written by Baysamnum Team
