Advertisement

💜ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!

តែងសេចក្តី"វិជ្ជាជាអាហារប្រាជ្ញជាអាវុធ"


                    សេចក្តីអធិប្បាយ

( Ⅰ.សេចក្តីផ្ដើម )

   ( លំនាំបញ្ហា↴ )
    បុព្វេបុរសខ្មែរយេីងជាអ្នកពោពេញទៅដោយចំណេះដឹង ហេីយមុននឹងលោកស្លាប់ទៅ លោកបនបន្សល់ទុកនូវ សុភាសិត ពាក្យស្លោក កំណាព្យ ពាក្យឃ្លោង ជាច្រើនទុក ទូន្មានប្រៀនប្រដៅដល់ កូនចៅ ជំនាន់ក្រោយឲទទួលបានបទពិសោធន៍ ចំណេះដឹងសម្រាប់យកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ហេីយវៀរចាកអំពើទុច្ចរិតផ្សេងៗ។( ចំណូលបញ្ហា↪ )ហេីយនៅក្នុងនោះមានសុភាសិតមួយពោលថា « វិជ្ជាជាអាហារប្រាជ្ញាជាអាវុធ » ។
    តេីសុភាសិតមានអត្ថន័យអប់រុះដូចម្ដេចខ្លះ?
    ( ចំណោទបញ្ហា↑)

( Ⅱ.តួសេចក្ដី )
    ជាបឋមដេីម្បីជាប្រទីបបុំភ្លឺពន្លឺឈានទៅរកការអត្ថាធិប្បាយនូវប្រធានដែលរាងលេីនេះឲបានកាន់តែក្បោះក្បាយថែមទៀតនោះជាដំបូងយេីងគួគប្បីស្វែងយល់ពីពាក្យគន្លឹះជាមុនសិន។ដូចនេះពាក្យថា « វិជ្ជា » គឺជាចំណេះដឹង ជំនាញវិជ្ជាជីវះផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រ ឬ អនុវត្តការងារផ្សេងៗ។ រីឯពាក្យ « អាហារ » គ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រងនូវរាងកាយ។ចំណែកឯកពាក្យ « ប្រាជ្ញា » មានន័យថាញានប្រកនដោយការត្រិះរិះពិចារណា ចេះថ្លឹងថ្លែង
 និង យល់គ្រប់កាល:ទេស:។ហេីយចំណែកឯពាក្យ « អាវុធ » គឺជាគ្រឿងប្រដាប់ដែលធ្វេីពីឬស្សី ឬ ដែកសម្រាប់យកមកត្រួសត្រាយសត្រូវ ឬ ឧបសគ្គផ្សេងៗ។ ដូច្នោះបេីយោងទៅតាមអត្តន័យរបស់ពាក្យពិបាកនេះ តេីងអាចស្វែងយល់ពីអត្តន័យរបស់ប្រធានកាន់តែស៊ីជម្រៅថែមទៀត ចំណេះដឹង ឬ ចំណេញវិជ្ជាជីវ:ផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រ ឬ អនុវត្តការងារផ្សេងៗវាប្រៀនដូចជាគ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយ របស់យេីង ហេីយ ចំពោះញានប្រកបដោយការត្រិះរិះពិចារណា ថ្លឹជាងថ្លែង និងយល់គ្រប់កាលៈទេសៈ វាប្រៀបដូចជាគ្រឿងប្រដាប់ផ្សេងៗដែលធ្វេីពីឬស្សី ឬ ដែកសម្រាប់ត្រួសត្រាយសត្រូវ ឬ ឧបសគ្គ។
        ជាការពិតណាស់មនុស្សយេីងម្នាក់ៗដែលកេីតមកហេីយតែងតែខិតខំស្វះស្វែងរកចំណេះវិជ្ជាឬជំនាញណាមួយពិតប្រាកដជាមួយគេពីព្រោះថាពួកគេបានលល់ពីតម្លៃនៃចំណេះវិជ្ជា។ហេីយចំណេះវិជ្ជាជាអាហារបានសេចក្ដីថាប្រសិនបេីបុគ្គលណាម្នាក់
បានព្យាយាមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហេីយ មានគោលបំណងច្បាស់លាស់ទៅលេីមុខរបរឬអាជីពណាមួយតាមចំណង់ចំណូលចិត្ត របស់គេរៀងៗខ្លួនទៅតាមជំនាញដែលគេបានសិក្សាកន្លងមក។ហេីយកាលដែលគេមានអាជីព ឬ មុខរបរផ្ទាល់ខ្លួនណាមួយហេីយប្រាកដជាអាចស្វែងរកប្រាក់កម្រៃ មកបំពេញតម្រូវការផ្ទាល់ខ្លួន 
ប្រសេីរឡេីងជាមិនខាន។




ចំណាំ : អ្វីៗដែលនៅក្នុងវង់ក្រចកគ្រាន់តែជាពាក្រឬល្បះសម្រាប់ប្រាប់ឬពន្យល់ឲកាន់តែច្បាស់ថែមទៀត។
Next Post Previous Post
No Comment
Add Comment
comment url
Advertisement

ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!

Advertisement

ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!


Advertisement
Advertisement

ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!